នាយកដ្ឋានការងារ

ពលករបរទេសធ្វើការតាមផ្ទះ

ចំណុចសម្រាប់សម្គាល់ក្នុងការបំពេញនូវទម្រង់សំណួរតាមអនឡាញ ឬទម្រង់ពាក្យបណ្ដឹង

១. សូមបំពេញចូលទម្រង់បែបបទឱ្យបានសុក្រឹត្យទៅតាមការយល់ដឹងរបស់អ្នក។ ព័ត៌មានដែលផ្ដល់ឱ្យ នឹងត្រូវបានរក្សាទុកជាការសម្ងាត់។ ប្រសិនបើអ្នកមិនបានផ្តល់ព័ត៌មានគ្រប់គ្រាន់ នោះយើងមិនអាចដំណើរការដោះស្រាយលើសំណួរ/បណ្ដឹងរបស់អ្នកបានឱ្យស្រមស្របនោះទេ។

២. សូមភ្ជាប់ឯកសារ/ឯកសារយោងដែលពាក់ព័ន្ធនៅក្នុងទម្រង់ (ប្រសិនបើមាន)។

៣. “ព័ត៌មានតាមអ៊ីនធើណេតស្ដីពីស្រ្ដីជំនួយការផ្ទះ” ផ្លាស់ប្ដូរទិន្នន័យក្នុងអំឡុងពេលបញ្ជូនបណ្តាញអ៊ីនធើណេត ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។

៤. នាយកដ្ឋានការងារ (LD) នឹងបញ្ជូនទម្រង់សំណួរ/ពាក្យបណ្តឹងរបស់អ្នកទៅកាន់ការិយាល័យរដ្ឋាភិបាល នាយកដ្ឋាន និងអង្គការដទៃទៀត ប្រសិនបើវាស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់ពួកគេ។

៥. នៅពេលសំណួរ/ពាក្យបណ្តឹងរបស់អ្នកត្រូវបានដាក់បញ្ជូនដោយជោគជ័យ អ្នកនឹងទទួលបានលេខយោងបញ្ជាក់ ដើម្បីសម្របសម្រួលដល់អ្នកក្នុងការសាកសួរនាពេលអនាគត។


របាយការណ៍ទាក់ទងព័ត៌មានផ្ទាល់ខ្លួន

គោលបំណងនៃការប្រមូល

១. ទិន្នន័យផ្ទាល់ខ្លួនដែលប្រមូលបាននៅក្នុងទម្រង់នេះ នឹងត្រូវបានប្រើប្រាស់ក្នុងការគ្រប់គ្រងច្បាប់បទប្បញ្ញត្តិការងារ (Cap.57) និងបទប្បញ្ញត្តិការសងថ្លៃជម្ងឺចិត្តរបស់និយោជិក (Cap.282) និងការពិនិត្យមើលទៅលើនិយោជក ដោយអនុលោមតាមកិច្ចសន្យាការងារស្ដង់ដា (ID 407) ក៏ដូចជាផ្តល់ការគាំទ្រ និងជំនួយទាក់ទងនឹងការងាររបស់អ្នក ក្នុងនាមជាស្រ្ដីជំនួយការផ្ទះនៅហុងកុង។


ការបែងចែកការផ្ញើរបញ្ជូនទៅ

២. ទិន្នន័យផ្ទាល់ខ្លួនដែលអ្នកផ្តល់ឱ្យ អាចនឹងត្រូវបង្ហាញជាសាធារណៈដល់នាយកដ្ឋានផ្សេងទៀត ឬការិយាល័យរដ្ឋាភិបាល (ឧទាហរណ៍កងកម្លាំងប៉ូលីសហុងកុង នាយកដ្ឋានអន្តោប្រវេសន៍។ល។) ក្នុងគោលបំណងដូចមានចែងក្នុងកថាខណ្ឌទី១។


ការចូលប្រើទិន្នន័យផ្ទាល់ខ្លួន

៣. អ្នកមានសិទ្ធិទទួល និងកែតម្រូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដូចដែលបានផ្តល់នៅក្នុងច្បាប់ទិន្នន័យផ្ទាល់ខ្លួន (ភាពឯកជន) (Cap .486) ។ ការស្នើសុំទិន្នន័យ និងការកែតម្រូវទិន្នន័យផ្ទាល់ខ្លួនគួរតែធ្វើឡើងជាលាយលក្ខណ៍អក្សរ និងផ្ញើរទៅកាន់ការិយាល័យទ្រទ្រង់គោលនយោបាយរបស់នាយកដ្ឋានការងារ (អាស័យដ្ឋាន៖ 16/F, One Mong Kok Road Commercial Centre, 1 Mong Kok Road, Kowloon) ។


សំណួរ

៤. សម្រាប់ការសាកសួរលើការប្រមូល ការចូលប្រើ និងការកែប្រែទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក សូមទំនាក់ទំនងទៅកាន់ការិយាល័យផ្នែកគាំទ្រគោលនយោបាយរបស់នាយកដ្ឋានការងារ។

អាស័យដ្ឋាន៖ 16/F, One Mong Kok Road Commercial Centre, 1 Mong Kok Road, Kowloon

លេខទូរស័ព្ទ៖ 3582 8989